រដ្ឋបាលឃុំគយម៉ែង បានបើកដំណើរការ ដេញថ្លៃ គម្រោងផ្លូវក្រាល ថ្មបំបែក ចំនួន៤ខ្សែរ មានប្រវែង ៤៣០០ម៉ែត្រ...!
បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២៥ នេះរដ្ឋបាលឃុំគយម៉ែង បានបើកដំណើរការ ដេញថ្លៃ គម្រោងផ្លូវក្រាល ថ្មបំបែក ចំនួន៤ខ្សែរ មានប្រវែង ៤៣០០ម៉ែត្រទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មាន ២៨១៣៣៧៣៨៤រៀល និងមានទុនចូលរួម ចំនួន៥០០០០០ រៀល។
ក្រោយពីបានស្តាប់នូវលក្ខខន្តិកៈ នៃការដេញថ្លៃដែលអានដោយមន្ត្រី លទ្ធកម្មឃុំរួចមកមក ក្រុមហ៊ុនទាំងអស់ក៏បានដាក់សំណើរដេញថ្លៃ គម្រោងដោយសម្រេចយកថ្លៃទាបជាងគេ។
ក្នុងឱកាសនោះមានក្រុមចំនួន៣ដែលបានចូលរួម
ក្នុឪឲងនោះរួមមាន១/ក្រុមហ៊ុន សែមមួន ដែលតំណាងដោយលោកសែមខេមរាហើយបានដេញថ្លៃក្នុងតម្លៃ ២៨០៩៦០០០០រៀល។(280 លាន 96 ម៉ឺនរៀល)
២/ក្រុមហ៊ុន ចៅជីវ៉ា ដែលតំណាងដោយ លោកអ៊ុចចាន់ថនដេញថ្លៃក្នុងតម្លៃ ២៧៩៩៩៤២០០រៀល(279 លាន99ម៉ឺន4.200 រៀល)
៣/ក្រុមហ៊ុន វឿង សុម៉េង ដែលតំណាងដោយ
លោកវឿង សុម៉េង ដេញថ្លៃ ២៧៦៥៧០០០០រៀល
276 លាន 57ម៉ឺនរៀល)ដោយដល់ម៉ោងកំណត់ គណៈកម្មការលទ្ធកម្មក៏បានបើកបើក សំណើរដេញថ្លៃ ដោយលទ្ធផល ក្រុមហ៊ុន
ដែលដេញថ្លៃទាបជាងគេដោយបានទៅលើក្រុមហ៊ុន វឿង សុម៉េង ជាចុងក្រោយលោកមេឃុំគយម៉ែង ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុនដែលដេញគម្រោងបានត្រូវអនុវត្តតាមកិច្ចសន្យានិងចុះធ្វើឲ្យទាន់ពេលវេលាព្រោះរដូវនេះភ្លៀងមិនទៀងទាត់ព្រោះប្រជាពលរដ្ឋយើងទន្ទឹងរង់ចាំផ្លូវជាយូរមកហើយដោយពួកគាត់សង្ឃឹមថាបានប្រើប្រាស់ផ្លូវប្រកបដោយគុណភាពខ្ពស់ទៅតាមស្តង់ដា៕
Post a Comment