ក្រុមរបាំត្រុដិ រាំជូនពរ ដល់សាលាដំដូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសុំសេចក្តីសុខ អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ
ខេត្តបន្ទាយមានជ័យ៖នៅ ល្ងាច ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានក្រុមរបាំត្រិដ ១ក្រុម បានធ្វើ ពិធី រាំរបាំជូនពរ ដើម្បីសុំសេចក្តីសុខសេចក្តីចំរើន អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា របាំត្រុដិ នឹងរបាំជូនពរដល់ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នេះក្នុងគោលបំណង ដើម្បី ដេញឧបទ្រុឌចង្រៃរឿងរ៉ាវអាក្រក់ៗទៅឲ្យអស់តាមឆ្នាំចាស់ ហើយឆ្នាំថ្មីនាំមកនូវ សិរីសួស្តី ជ័យមង្គល វិបុលសុខ មានលាភមានជ័យ សំណាងល្អ និងហេងហេងចូល រកទទួលទានមានបាន សម្បូររុងរឿង ថ្វាយជូនដល់អស់លោក លោកស្រី នៅក្នុងសាលាដំបូងទាំងអស់។
ក្នុងពិធីនោះ លោក សេងលាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ និង មន្ត្រីក្រោមឪវ៉ាទបានបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ វត្ថុស័ក្កសិទ្ធិក្នុងលោក ថែរក្សាទឹកដី សូមជួយថែរក្យាមន្ត្រីក្នុងសាលាដំដូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទាំងអស់ តាមដំណើរសង្ក្រាន្តឆ្នាំនេះ ឆ្នាំម្សាញ់ ថ្ងៃនៅច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤:៤៨ នាទីទៀបភ្លឺ រំលងអធ្រាត្រ នៃយប់ថ្ងៃទី១៣ ជាថ្ងៃចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ត្រូវចូលមកកាន់ដំណែងថ្មី។សូមជួយបីបាច់ថែរក្សា ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ សូមប្រគេនពរ និងជូនពរដល់ថ្នាក់ដឹកនាំសាលាដំបូងទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។
ជាកិច្ចបញ្ចប់ប្រធានសាលាដំបូង និងមន្ត្រីសាលាដំបូង បានទស្សនារប៉ាំត្រុដិ ដែលជាសិល្បះប្រពៃណីដ៏ល្អឯករបស់ខ្មែរយើងផង និងដើម្បីបណ្តេញចេញនូវឧបទ្រប់ចង្រៃក្នុងឆ្នាំចាស់ផ្លាស់ចូលមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃទី១៣.១៤ .១៥ .១៦ ខែមេសា ឆ្នាំ២០២៥ នេះផងដែរ៕
Post a Comment