ពិធីសម្ពោធកាត់ខ្សែបូ និងឆ្លងសាលាធម្មសភាក្នុងវត្ត ពណ្ណរារាម ហៅវត្តសារាយអណ្ដែត ឃុំរូងជ្រៃ
(បាត់ដំបង)ព្រឹកថ្ងៃអង្គារ៍១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក ជា សម្បត្តិ ប្រធានក្រុមប្រឹក្សាស្រុកថ្មគោល លោក ភួង សីល្យា អភិបាលរងនៃគណៈអភិបាលស្រុកថ្មគោល អញ្ជើញចូលរួមពិធីសម្ពោធកាត់ខ្សែបូ និងឆ្លងសាលាធម្មសភាក្នុងវត្តពណ្ណរារាម ហៅវត្តសារាយអណ្ដែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ភូ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មគោល ខេត្តបាត់ដំបង។
ដោយមានការអញ្ជើញចូលរួមកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានការិយាល័យចំណុះទាំង១៤ លោកមេឃុំទាំង១០ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សរុប៧០០នាក់។
Post a Comment