រដ្ឋបាលខេត្តបន្ទាយមានជ័យសូត្រមន្តសុំសេចក្តីសុខនិងសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ....!

 




នាព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្តសុំសេចក្តីសុខ និង សិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់នៅពេលខាងមុខ
មានរប៉ាំត្រុដិ ដែលជាសិល្បះប្រពៃណីដ៏ល្អឯករបស់ខ្មែរយើងផង១ក្រុម បានរាំ បណ្តេញចេញនូវឧបទ្រឌចង្រៃក្នុងឆ្នាំចាស់ផ្លាស់ចូលមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផងដែរ។



ក្នុងឱកាសនោះឯកឧត្តម អ៊ុំរាត្រី  អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយដ៏ល្អប្រពៃដែលបានជួបមន្ត្រីសាលាខេត្ត បុគ្គលឹក កិច្ចសន្យា និង បុគ្គលិក ស័្មគ្រចិត្ត ធ្វើពិធីសូត្រមន្តសុំសេចក្តីសុខ និង សិរីសួស្តី ក្នុងនោះ សូត្រមន្ត ប្រោះព្រុំ បង្កក់សិរីសួស្តី ប្រសិទ្ធពរជ័យ សុំសេចក្តីសុខចំចម្រើន នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនិងឈានមកដល់ នាពេលដ៍ខ្លីខាងមុខនេះ ។



តាមដំណើរសង្ក្រាន្តឆ្នាំនេះ ឆ្នាំម្សាញ់  ថ្ងៃនៅច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤:៤៨ នាទីទៀបភ្លឺ  រំលងអធ្រាត្រ នៃយប់ថ្ងៃទី១៣ ជាថ្ងៃចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ត្រូវចូលមកកាន់ដំណែងថ្មី ដែលជាទិវាដ៍មហាប្រសើរដែលជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងមកដល់នៅថ្ងៃទី១៣.១៤ .១៥ .១៦ ខែមេសា ឆ្នាំ២០២៥ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី ជ័យមង្គល វិបុលសុខផងដែរ។និងជាពេលវេលា ប្រកបដោយភាពឧត្តុងឧត្តម មហាប្រសើរ ក្នុងក្រុមគ្រួសារខ្មែរ និងសង្គមជាតិទាំងមូល ឆ្លៀតក្នុងឪកាស នក្ខត្តឬក្សនេះផងដែរ ។លោកអ៊ុំរាត្រី ជូន បុណ្យកុសល់គោរពជូនថ្នាក់ដឹកនាំ និងជូនមន្ត្រីរាជការ កងកម្លាំង ប្រជាជន មហាជននិងភ្ញៀវជាតិ អន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរឲ្យជួបប្រទះនិវតែសេចក្តីសុខ និងកុំឲ្យមានជន្ងឺបៀតបៀនគ្រប់ៗគ្នា ។សូម ទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ សូមប្រគេនពរ និងជូនពរដល់ថ្នាក់ដឹកខេត្តទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។ឥត










Powered by Blogger.