ការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បិទវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្ស្នងតសញ្ញាណជនរងគ្រោះ

 



ពោធិ៍សាត់: នៅរសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងរងនគរបាលជាតិ ទទួលបន្ទុកការងារប្រឆាំងការជូញដូរមនុស្ស និងអនីតិជន ដោយមានការចូលរួមពីមន្ត្រីនគរបាលជំនាញចំនួន១៦១នាក់ ដែលបានបញ្ចប់ការសិក្សា ។

ក្នុងពិធីបិទនោះ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ស្នងការស្ដីទីបានថ្លែងអំណរគុណចំពោះឯកឧត្តម អគ្គស្នងការរង និងគ្រូឧទ្ទេស ក្នុងការចែករំលែកនូវអនុសាសន៍ និងបទពិសោធន៍ ឲ្យមន្ត្រីជំនាញ ដែលចាំបាច់ត្រូវយល់កាន់តែច្បាស់ពីនីតិវិធី ការអនុវត្តការងារ ។ លោកស្នងការស្តីទី ក៏បានសម្តែងនូវការអបអរចំពោះសិក្ខាកាម ដែលអនុវត្តការសិក្សាដោយមានវិន័យ និងអំពាវនាវឲ្យមន្ត្រីទាំងអស់នាំយកចំណេះដឹងដែលទទួលបានទៅអនុវត្តន៍ក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការពារ សង្គមពីហានិភ័យនៃបទល្មើសជួញដូរមនុស្ស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកឡើង វគ្គបណ្ដុះបណ្ដាលនេះ គឺបានបង្កើននូវសមត្ថភាព និងជំនាញវិជ្ជាជីវៈ ដល់មន្ត្រីនគរបាលក្នុងការបំពេញភារកិច្ចស៊ើបអង្កេតករណីជួញដូរមនុស្សដែលកំពុងកើតមានជាញឹកញាប់ និងមានភាពស្មុគស្មាញជាច្រើនទម្រង់ នៅក្នុងសង្គមបច្ចុប្បន្ន។ ក្រៅពីនេះ ក៏ផ្តោតទៅលើការយល់ដឹងអំពីបច្ចេកទេសកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីអាចផ្ដល់ការជួយសង្រ្គោះ និងការការពារជនរងគ្រោះយ៉ាងមានប្រសិទ្ធិភាព ។ ការបង្កើនសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ លើករណីជួញដូរមនុស្ស ដើម្បីឲ្យការអនុវត្តនីតិវិធីប្រកបដោយភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ និងបង្កើនស្មារតីការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត ៕













Powered by Blogger.